Home
មហាវិទ្យាល័យវេជ្ជសាស្ត្រ

មហាវិទ្យាល័យវេជ្ជសាស្ត្រ

មហាវិទ្យាល័យវេជ្ជសាស្ត្រ នៃវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម ទទួលការបណ្តុះបណ្តាលថ្នាក់ វេជ្ជបណ្ឌិតទូទៅ មានរយៈពេល ៨ឆ្នាំ ក្នុងនោះមានការសិក្សាទ្រឹស្ដី ចុះធ្វើកម្មសិក្សាតាមមន្ទីរពេទ្យ ទូទាំង រាជធានី ខេត្ត និងទស្សនកិច្ចសិក្សា នៅក្រៅប្រទេសផងដែរ។

ចក្ខុវិស័យ

មហាវិទ្យាល័យវេជ្ជសាស្ត្រមានទិសដៅបណ្តុះបណ្តាលធនធានមនុស្សឲ្យមានវិជ្ជាជីវៈសុខាភិបាលប្រកបដោយ សមត្ថភាពខ្ពស់និងក្រមសីលធម៌វិជ្ជាជីវៈ ត្រឹមត្រូវដើម្បីរក្សាបាននូវគុណធម៌ក្នុងវិស័យសុខាភិបាល ក៏ដូចជា ការលើកកម្ពស់សុខមាលភាពកងទ័ព និងប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់។

បេសកកម្ម

មានបេសកកម្មពង្រឹងលើកតម្កើងការអប់រំ ការស្រាវជ្រាវនិងការអនុវត្តន៍ជាក់ស្ដែងទៅលើមុខវិជ្ជាជីវៈ ក្នុងទិសដៅ សម្រេចឲ្យបាននូវធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ ការពារ ព្យាបាល និងថែទាំសុខភាពប្រកបដោយ គុណភាពខ្ពស់ក្នុងប្រទេសដើម្បី ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍន៍ឥតឈប់ឈរនិងការរីកចម្រើនលើវិស័យសុខាភិបាលនៃបណ្តាប្រទេសក្នុងតំបន់និងអន្តរជាតិ។

ទស្សនៈវិស័យ

បណ្តុះបណ្តាល និងពង្រីកធនធាន ផ្នែកវេជ្ជសាស្ត្រទូទៅ ដើម្បីចូលរួមចំណែកការពារ ព្យាបាល ប្រកបដោយ គុណភាព ក្នុងទិសដៅលើកស្ទួយវិស័យសុខាភិបាល។

លក្ខខណ្ឌនៃការជ្រើសរើស

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រដែលមានតម្លៃស្មើនិងទទួលស្គាល់ពីក្រសួង អប់រំយុវជន និងកីឡាដោយឆ្លងកាត់ការប្រឡងថ្នាក់ជាតិ
  • ចំនួនបេក្ខជនដែលត្រូវជ្រើសរើសចូលរៀនកម្រិតបរិញ្ញាបត្រ ត្រូវកំណត់ដោយគណៈកម្មាធិការថ្នាក់ជាតិ។

គោលការណ៍ជាមគ្គទេសក៍៖ មហាវិទ្យាល័យវេជ្ជសាស្ត្រ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ.ភ.ម
ប្រកាន់ភ្ជាប់នូវគោលការណ៍ជាមគ្គទេសក៍ដូចខាងក្រោម

គោលការណ៍ជាមគ្គទេសក៍៖ មហាវិទ្យាល័យវេជ្ជសាស្ត្រ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ.ភ.ម ប្រកាន់ភ្ជាប់នូវគោលការណ៍ជាមគ្គទេសក៍ដូចខាងក្រោម

  • គ្រប់ពេលវេលាតែងតែខិតខំអនុវត្តភារកិច្ចឲ្យអស់ពីសមត្ថភាព និងផ្តល់តម្លៃលើការសិក្សាបន្ត ប្រកបដោយ ឧត្ដមភាព និងគុណភាព
  • ប្រត្តិបត្តិការងារប្រកបដោយគណនេយ្យភាព តម្លាភាព និង វិជ្ជាជីវៈ ដោយទទួលខុសត្រូវតាមឋានានុក្រម

តួនាទីនិងភារកិច្ច

  • គោរពគ្នាទៅវិញទៅមកតាមឋានានុក្រម និងភាពថ្លៃថ្នូរ មានគំនិតច្នៃប្រឌិ លើកទឹកចិត្តលទ្ធផលការងារ និងភាពជាដៃគូ។